ភាពជាអ្នកដឹកនាំ 
យុវជននៅថ្ងៃនេះ ត្រូវចេះសម្រួចក្រសែភ្នែកសម្លឹងមើលមេដឹកនាំថ្ងៃនេះ។ ការរៀនសម្លឹងមើលអោយសព្វគ្រប់ ការចេះអង្កេតដោយប្រើវិចារណញ្ញាណ រៀនមើលភាពជាគំរូ រៀនច្បិចយកសម្ថភាពនៃការដោះស្រាយបញ្ហា រៀនមើលភាពរីកចម្រើន និងវិនាសកម្ម ពីមេដឹកនាំជំនាន់នេះ ក៏ដូចជំនាន់មុន។ ចំពោះយុវជនខ្លាំង គឺត្រូវរៀនមើលអោយគ្រប់សព្វ គ្រប់ច្រកល្ហកពុំមែនស្ពាយវប្បធម៍មិនបើកចិត្តរៀនសូត្រឡើយ។ យុវជនចំបាច់សម្រួចសម្ថភាពខ្លួនឯង ដ្បិតភាពរីកចម្រើន គឺត្រូវការលាងសម្អាតខ្លួនឯងមុនគេបង្អស់។ រឹតតែសំខាន់ កឺការស្គាល់ខ្លួនឯង មានសម្ថភាពនៃការអូសទាញ មានសម្ថភាពនៃការសាងភាពជាគំរូល្អ និងមានសម្ថភាពកសាងឥទ្ធិពលខ្លាំងចំពោះក្រុម។ និយាយអោយស្រួលស្ដាប់ជាងនេះ យុវជនគួរលាងសម្អាតខ្លួនឯងអោយបានស្អាតជាមុនសិន សឹមទៅដឹកនាំអ្នកដ៍ទៃរតាមក្រោយ។ យុវជន គឺជាកម្លាំងសង្គម តែបើយុវជនថមថយកម្លាំង កម្លាំងសង្គមក៏ថមថយអ្នកបន្តវេន។ បើសង្គមពុំសម្បូណ៏អ្នកបន្តវេនទេ សង្គមមួយនោះក៏ថមថយភាពរីកចម្រើនដែរ។ ការចេះសម្លឹងមើលសង្គមដោយប្រើការគិតពិចារណា ពុំជ្រុលនិយម គឺជាផ្នែកមួយនៃការកសាងខ្លួនឯង និងចេះមានស្មារតីអូសទាញយុវជនដទៃទៀតមកធ្វើការងារជាក្រុម ក្រោមទស្សនវិស័យរួមគ្នា។ Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut Duis aute irure dolor in reprehenderit in voluptate velit esse

តើអ្នកណាជាអ្នកដឹកនាំ?

No comments:

Post a Comment