ប្រសិនជាថ្ងៃណាមួយខ្ញុំត្រូវស្លាប់ ពិតណាស់ខ្ញុំមិនអាចគេចពីសេក្ដីស្លាប់បានឡើយ។
ខ្ញុំបានសួរខ្លួនឯងជាច្រើនសំនួរ ហើយមិនដែលបានដេកស្គប់ស្គល់ឡើយ មានពេលខ្លះយល់សុបិនអាក្រក់។ បេះដូងរបស់ខ្ញុំលោតញាប់ ហើយមានអារម្មណ៍ពិបាកដកដង្ហើម។ ខ្ញុំតែងតែគិតអវិជ្ជមានចំពោះខ្លួនឯង។ ហើយម្យ៉ាងវិញទៀតវាស្ថិតនៅខួរក្បាលខ្ញុំជានិច្ច ខ្លាចថាថ្ងៃណាមួយខ្ញុំត្រូវស្លាប់។
អ្វីដែលខ្ញុំសង្ឃឹមថាគឺក្ដីស្រឡាញ់ដែលខ្ញុំតែងតែមានចំពោះអ្នកដ៏ទៃរ ហើយថ្ងៃណាមួយវានិងបានផ្ដល់មកវិញនូវក្ដីស្រឡាញ់ដ៏ពិតប្រកដ។ ខ្ញុំគ្រាន់តែសង្ឍឹមថាក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នកដ៏ទៃរសម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ។ មែនទែនទៅខ្ញុំជាមនុស្សម្នាក់ដែលមានមនោសញ្ជេត្តនាខ្ពស់។
ខ្ញុំបានស្រឡាញ់នារីម្នាក់ហើយនិងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ក្ដីស្រឡាញ់មួយនេះផងដែរ ប៉ុន្តែលទ្ធផលវាមិនបានល្អប្រសើរឡើងព្រោះរឿងទាំងឡាយវាគ្រាន់តែជាការសំដែង ចេញមកនូវការបោកប្រាស់ផ្លូវចិត្ត ឬអាចនិយាយបានថាវាជាការបញ្ឍឺទៅអ្នកដ៏ទៃរ។ ខ្ញុំសរសេរវាឡើងមកគ្រាន់តែចង់ដាស់តឿនខ្លួនឯងនូវរឿងទាំងឡាយដែលបានកើតឡើងចំពោះខ្ញុំកន្លងមក។ វាអាចនិងបញ្ចប់ ខ្ញុំចង់បោះវាចោល តើអ្វីទៅជាអត្ថន័យជីវិត។
រឿងមួយទៀតខ្ញុំចាប់ផ្ដើមពិបាកចិត្តសម្រាប់អនាគត់ខ្លួនឯង រៀនមិនបានខ្ពស់ ការងារមិនល្អគ្រួសារមិនប្រពៃ។ រស់ក្នុងភាពភ័យខ្លាចតើអ្នកណាអាចជួយខ្ញុំបាន។ រស់នៅក្នុងភាពគេមើលងាយគ្រប់បែបយ៉ាង ដូចជាពាក្យសម្ដី ( ក្នុងផ្ទះមានឆ្នាំងអ៊ុតខោអាវដែរ, រស់នៅដោយសារស្រីចិញ្ចឹម, រាប់អានវាធ្វើអីវាក្រណាស់ជាដើម) ។ ខ្ញុំតែងតែសន្យានិងខ្លួនឯង ប្រាប់ខ្លួនឯង ប្រាប់ម្ដាយខ្ញុំថាមិនត្រូវអោយនរណាម្នាក់មើលងាយលើខ្លួនឯងនិងគ្រួសារទៀតឡើយ។
ដោយតែភាពឈីចាប់ទើបធ្វើអោយខ្ញុំខិតខំប្រឹងប្រែង ដុសខាត់ខ្លួនឯងតាមរយះ ការអានសៀវភៅ
បង្កើតចំនេះនិងជំនាញសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការចាប់យកនូវឧកាស ស្វែងរកភាពជោគជ័យ។
ខ្ញុំជឿលើខ្លួនឯង គ្រប់យ៉ាងដែលបានមកគឺមិនឯកឯងឡើយ។
អត្ថបទដោយ៖ សន រ៉ាវី
No comments:
Post a Comment